Saturday, 30 June 2012

និសិ្សតខ្មែរសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាមចូលរួមប្រជុំនៅខេត្តសុរិន ប្រទេសថៃ

              និសិ្សតខ្មែរដែលសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ក្នុងប្រទេសថៃ ដែលមានទាំងថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត ក្នុងនោះមាននិស្សិតចំនួន ១១ នាក់ មាន
ឈ្មោះដូចខាងក្រោម
 ១.Mr.Hem Samphos
 ២.Mr. Ka Tola
 ៣.Mr.Sann Savuth
 ៤. Mr.Bun Thearith
 ៥.Mr.Sov Sophea
 ៦.Mr.Seng Touch
 ៧.Mr.Phao Channy
 ៨.Mr.Chum Sophal
 ៩.Mr.Lon Lavy
 ១០.Mr.Sat Senghorn
 ១១. Mr. Ly Panhavuth
       បានចូលរួមប្រជុំនៅខេត្តសុរិន ប្រទេសថៃក្រោមប្រធានបទ ឈ្មោះជាភាសាថៃ "เรื่อง สร้างสรรค์ เข้าใจ แก้ไข ปัญหาไทย-กัมพูชา เพื่อพัฒนาไปสู่ประชาคมอาเซียน" ដែលបានរៀបចំឡើងដោយសម្ថកិច្ចជាយដែនថៃ-ខ្មែរ ការប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។ ក្នុងការប្រជុំនោះមាននិស្សិតខ្មែរ ដែលមកពីស្ថាប័នផ្សេងៗ តាមខេត្តមួយចំនួនក្នុងប្រទេសថៃដូចជា ខេត្តសុរិន ខេត្តសុីសាកេត និង ខេត្តមហាសារ៉ាខាម ដែលសរុបទាំងអស់មានចំនួន ៦ ស្ថាប័ន។
          គណៈកម្មាការរៀបចំការប្រជុំបានចាត់ឡើងនូវកម្មវិធីជាច្រើនដើម្បីអោយនិសិ្សតខ្មែរ -ថៃ បានចូលរូមសកម្មភាពជាមួយគ្នា ដូចជា៖ ល្បែងកម្សាន្ត , រំាច្រៀង ទស្សនៈកិច្ចកម្សាន្តបា្រសាទបុរាណគឺបា្រសាទភ្នំរូង ខេត្តបុរីរាំ ប្រទេសថៃសព្វថ្ងៃ ,ការបញ្ចេញមតិរបស់និសិ្សតមា្នក់ៗ លើវេទិការ, ការស្តាប់ការអធិប្បាយរបស់សាស្រ្តាចារ្យជំនាញខាងប្រវត្តិសាស្រ្តខ្មែរ-ថៃ (ជនជាតិថៃ) ។  នេះជាឱកាសមួយដ៏ល្អរបស់និសិ្សតខ្មែរ-ថៃ ធ្វើការសិក្សាអោយកាន់តែច្បាស់ពីប្រវត្តិសាស្រ្តពិត នឹងបញ្ហាដែលបានកើតឡើងតាមបណ្តោយព្រំដែនខ្មែរ-ថៃ តាំងពីយូរយាមកហើយនោះ។ ពោលគឺប្រជាជនទាំងពីរប្រទេសដែលរស់នៅតាមបណ្តោយព្រំដែនគឺតែងតែជួបបញ្ហាជាច្រើនដែលបង្កឡើងដោយ
 ភាពមិនត្រូវគ្នាក្នុងរូបភាពប្រវត្តិសាស្រ្ត និងនយោបាយរវាងប្រទេសទាំងពីរ ដែលទាំងអស់នេះត្រូវបានសាស្រ្តាចារ្យាថៃ ជាមួយនិងមន្រី្តប្រចាំខេត្តសុរិន និង ធ្វើការបកស្រាយយ៉ាងក្បោះក្បាយ  ដល់និសិ្សតខ្មែរ-ថៃយល់ពីស្ថានការណ៍ជាក់ស្តែងតាមបណ្តោយព្រំដែន។
     ទន្ទឺមនឹងនោះដែរ វាគ្មិនម្នាក់ៗបានទាញយកអាស៊ានជាគោល និងខិតខំបង្ហាញពីគុណសម្បតិ្តរបស់អាស៊ាន ដែលនិងផុសមានមុខមាត់ប្រាកដនៅឆ្នាំ ២០១៥ ខាងមុននេះ ។ ដោយបានលើកយក AEC ២០១៥ មកធ្វើជាចំណុចផ្សះផ្សារនិងបន្ធួបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនផងដែរ ដោយនាំគ្នាខិតខំពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជនតាមបណ្តោយព្រំដែនអោយមានភាពរឹងមាំឡើង។

Friday, 8 June 2012

MSU ទទួលសា្វគមន៍គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា

កាលពីថ្ងៃទី ៧ មិថុនា ២០១២ ម៉ោង ១៤.០០ នាទី សាស្រ្តាចារ្យ ស៊ុភ័ក្រឆ័យ ស្មាប់ពិតូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ មហាសារខាម ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត សាកលវិទ្យាល័យមហាសារខាម បាន ទទួលសា្វគមន៍បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបុគ្គលិក ៥ នាក់ និងឧត្តមសេនីយ៍ អរៈឈុន ភិប៊ូលនៈគ្រិន្ទរ៍ ប្រធានគណៈកម្មការរៀបចំគ្រោងការនេះឡើង ដោយមានគោលបំណងទស្សនកិច្ចសិក្សានៅប្រទេសថៃ ដើម្បីចូលរួមប្រជុំពិភាក្សា រឿងការបញ្ចូនបុគ្គលិកផ្នែកសុខាភិបាលមកសិក្សាត ឬហ្វឹកអប់រំ នៅសាកលវិទ្យាល័យមហាសារខាម។ ការប្រជុំលើកនេះរៀបចំឡើង នៅ បន្ទប់ប្រជុំបណ្ឌិត ឌៈរុណ្ណី រុចៈកនកានត៍ ជាន់ទី ៣ មហាវិទ្យាល័យគិលានុបដ្ឋា សាកលវិទ្យាល័យមហាសារខាម។
 សាស្រ្តាចារ្យ ស៊ុភ័ក្រឆ័យ ស្មាប់ពិតូ សាកលវិទ្យាធិការ សាកលវិទ្យាល័យមហាសារខាម ថ្លែងសុន្ទរកថាទទួលសា្វគមន៍ និងបង្ហាញ ពីប្រវត្តិសាកលវិទ្យាល័យមហាសារខាមកាលពីអតីតកាលរហូតដល់បច្ចុប្បន្ន ថែមទាំងបាននិយាយពីសាកលវិទ្យាល័យបានចូលរួម ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្រោមឈ្មោះថា អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន តាំងពី ឆ្នាំ ២០០៨ រហូតពេលនេះមាន ទាំងអស់ ៥ ជំនាន់រឮ សរុបរួម ៧២ នាក់។ បច្ចុប្បន្ននិស្សិតដែលសម្រេចការសិក្សា សរុប ៦ នាក់។
បន្ទាប់មកសាស្រ្តាចារ្យ ណាត់ថៈនុន ត្រឈូ សាកលវិទ្យាធិការរងផ្នែកគម្រោង និងទំនាក់ទំនងអន្តរជាតិ បានបង្ហាញ ការរៀបចំគ្រោង ការរៀនភាសាថៃមូលដ្ឋានគ្រឹះត្រួសៗដល់គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជាបានទទួលជា្រប។ ព្រឹទ្ធបុរសមហាវិទ្យាល័យ សុខាភិបាល គិលនុបដ្ឋា សុខភាពសាធារណៈបានចូលរួមប្រជុំដើម្បីបង្ហាញពត៌មានរបស់ មហាវិទ្យាល័យនីមួយៗ ដូចជា ប្រវត្តិកម្មវិធី សិក្សា សកម្មភាព អាគារ និងទីកន្លែងសំខាន់ផ្សេងៗ។
ក្នុងឱកាសនេះដែរបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាសារខាម ដែលបានទទួលសា្វគមន៍ និងបានចូលរួមប្រជុំផ្លាស់ប្តូបទពិសោធន៍ ព្រមទាំងបានទស្សនកិច្ច បន្ទប់ប្រត្តិបត្តិការណ៍ មហាវិទ្យាល័យសុខាភិបាល គិលានុបដ្ឋា និងបរិវេណជុំវិញសាកលវិទ្យាល័យមហាសារខាម។ បន្ទាប់មកម៉ោង ១៧.០០ នាទី សាកលវិទ្យាល័យមហាសារខាមបានរៀបចំពិធីជប់លៀងទទួលសា្វគមន៍ នៅអាគារ MSU staff club