Wednesday, 23 March 2016

ចូលរួមអបអរសាទរចំពោះលោកអូយ ថៃលី

សូមចូលរួមអបអរសាទរចំពោះលោកអូយ ថៃលី និស្សិតកម្ពុជាអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិថន ឯកទេសវិស្វកម្មមេកាត្រូនិច មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យមហាសារខាម ដែលបានទទួលអាហារូបករណ៍ ភូមិផុន ប្រចាំឆ្នាំសិក្សា 2015 ប្រភេទនិស្សិតដែលមានលទ្ធផលការរៀនល្អប្រចាំមហាវិទ្យាល័យ (និស្សិតឆ្នើម)។



អបអរសាទរនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា ប្រចាំឆ្នាំសិក្សា 2015

កាលពីថ្ងៃទី 22 មីនា 2016 សាកលវិទ្យាល័យមហាសារខាម បានរៀបចំពីធីប្រគល់់សញ្ញាបត្រដល់និស្សិតដែលបាន បញ្ចាប់ការសិក្សា ប្រចាំឆ្នាំសិក្សា 2015 នៅអគារកីឡា នៃសាកលវិទ្យាល័យមហាសារខាម។

ទន្ទឹមនឹងនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិរនថន នៃសាកលវិទ្យាល័យមហាសារខា​ម បានបញ្ចប់ការសិក្សា និងចូលរួមពិធីប្រគល់សញ្ញាបត្រ ចំនួន 7 នាក់ ហើយមាននិស្សិត ចំនួន 2 នាក់ ទទួលបានមេដាយមាស ដោយមានពិន្ទុខ្ពស់ជាងគេប្រចាំមហាវិទ្យាល័យ គឺ កញ្ញាងួន ភួងទេពសុនិច ឯកទេសពាណិជ្ជកម្មអន្តរជាតិ មហាវិទ្យាល័យគ្រប់គ្រងគណេយ្យ និងលោកសាន់ រស្មី ឯកទេសគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ មហាវិទ្យាល័យទេសចរណ៍ និងសណ្ឋាគារ។



 

Thursday, 25 February 2016

និស្សិតកម្ពុជាជួយការងារក្នុងកម្មវិធីលៀងសាយភាជន៍ថ្វាយជាកិត្តិយសដល់ព្រះអង្គម្ចាស់ក្សត្រីយ៌

កាលពីថ្ងៃទី 23 កុម្ភៈ 2016 ផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យវិទ្យាល័យមហាសារខាម ដឹកនាំដោយ បណ្ឌិតសំផាន់ រិទ្ធិដេត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមហាសារខាម ព្រមទាំងមន្រ្តីក្រោមឱវាទបាននាំនិស្សិត កម្ពុជាអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថននៃសាកលវិទ្យាល័យមហាសារខាម ចំនួន 19 នាក់ ដើម្បីទៅជួយការងារក្នុងកម្មវិធីលៀងសាយភាជន៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយស្ថានទូតថៃ ប្រចាំទីក្រុងភ្នំពេញ ក្នុងឱកាសដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន ទ្រង់ធ្វើព្រះរាជដំណើរទស្សនកិច្ច មកប្រទេសកម្ពុជានៅចន្លោះថ្ងៃទី 22-24 កុម្ភៈ 2016។





Monday, 1 February 2016

និស្សិតកម្ពុជាចូលរួមកម្មវិធី Isan Smile 2016 សប្តាហ៍ទី 1

កាលពីថ្ងៃទី 30-31 មករា 2016 និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ បានចូលរួមកម្មវិធី ​ Isan Smile 2016 សប្តាហ៍ទី 1 នៅខេត្តឡឺយ ប្រទេសថៃ។

កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយពត៌មាន ភូមិភាគ 1 ខេត្តខន់កែន ប្រទេសថៃ ដោយមានការចូលរួមពីនិស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសថៃចំនួន 37 នាក់ មកពី 3 សាកលវិទ្យាល័យ គឺ សាកលវិទ្យាល័យមហាសារខាម សាកលវិទ្យាល័យខន់កែន និងសាកលវិទ្យាល័យរាជភ័តឧត្តនថានី មានដូចជា និស្សិតកម្ពុជា ឡាវ វៀតណាម ភូមា ចិន ឥណ្ឌូនេស៊ី ជប៉ុន និង អាឡឺម៉ង់។

គោលបំណងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីឱ្យនិស្សិតបរទេសបានសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជនថៃ ដូចជា ទំនៀមទំលាប់ប្រពៃណិ សិល្បៈវប្បធម៌ ការគ្រប់គ្រង និងរៀបចំបង្កើតជាកន្លែងទេសចរណ៍ដោយប្រជាជនដែលរស់នៅក្នុង សហគមន៍ក្នុងតំបន់ផ្ទាល់។

ការដំណើរការកម្មវិធីរៀបចំពីខែមករា - មីនា 2016 សប្តាហ៍ទី 1 គឺ ថ្ងៃទី 30-31 មករា 2015 សប្តាហ៍ទី 2 គឺ ថ្ងៃទី 13-14 កុម្ភៈ 2016  សប្តាហ៍ទី 3 គឺ ថ្ងៃទី 27-28 កុម្ភៈ 2016 និងសប្តាហ៍ទី 4 គឺថ្ងៃទី 19-20 មីនា 2016 ដោយចុះទៅទស្សនកិច្ចសិក្សាចំនួន 6 ខេត្ត ដូចជាៈ ខន់កែន ឡឺយ មហាសារខាម នគររាជសីមា ណងខាយ និងឧត្តនថានី។