កាលពីថ្ងៃទី 22 មីនា 2016 សាកលវិទ្យាល័យមហាសារខាម បានរៀបចំពីធីប្រគល់់សញ្ញាបត្រដល់និស្សិតដែលបាន បញ្ចាប់ការសិក្សា ប្រចាំឆ្នាំសិក្សា 2015 នៅអគារកីឡា នៃសាកលវិទ្យាល័យមហាសារខាម។
ទន្ទឹមនឹងនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិរនថន នៃសាកលវិទ្យាល័យមហាសារខាម បានបញ្ចប់ការសិក្សា និងចូលរួមពិធីប្រគល់សញ្ញាបត្រ ចំនួន 7 នាក់ ហើយមាននិស្សិត ចំនួន 2 នាក់ ទទួលបានមេដាយមាស ដោយមានពិន្ទុខ្ពស់ជាងគេប្រចាំមហាវិទ្យាល័យ គឺ កញ្ញាងួន ភួងទេពសុនិច ឯកទេសពាណិជ្ជកម្មអន្តរជាតិ មហាវិទ្យាល័យគ្រប់គ្រងគណេយ្យ និងលោកសាន់ រស្មី ឯកទេសគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ មហាវិទ្យាល័យទេសចរណ៍ និងសណ្ឋាគារ។
No comments:
Post a Comment