Monday 1 February 2016

និស្សិតកម្ពុជាចូលរួមកម្មវិធី Isan Smile 2016 សប្តាហ៍ទី 1

កាលពីថ្ងៃទី 30-31 មករា 2016 និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ បានចូលរួមកម្មវិធី ​ Isan Smile 2016 សប្តាហ៍ទី 1 នៅខេត្តឡឺយ ប្រទេសថៃ។

កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយពត៌មាន ភូមិភាគ 1 ខេត្តខន់កែន ប្រទេសថៃ ដោយមានការចូលរួមពីនិស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសថៃចំនួន 37 នាក់ មកពី 3 សាកលវិទ្យាល័យ គឺ សាកលវិទ្យាល័យមហាសារខាម សាកលវិទ្យាល័យខន់កែន និងសាកលវិទ្យាល័យរាជភ័តឧត្តនថានី មានដូចជា និស្សិតកម្ពុជា ឡាវ វៀតណាម ភូមា ចិន ឥណ្ឌូនេស៊ី ជប៉ុន និង អាឡឺម៉ង់។

គោលបំណងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីឱ្យនិស្សិតបរទេសបានសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជនថៃ ដូចជា ទំនៀមទំលាប់ប្រពៃណិ សិល្បៈវប្បធម៌ ការគ្រប់គ្រង និងរៀបចំបង្កើតជាកន្លែងទេសចរណ៍ដោយប្រជាជនដែលរស់នៅក្នុង សហគមន៍ក្នុងតំបន់ផ្ទាល់។

ការដំណើរការកម្មវិធីរៀបចំពីខែមករា - មីនា 2016 សប្តាហ៍ទី 1 គឺ ថ្ងៃទី 30-31 មករា 2015 សប្តាហ៍ទី 2 គឺ ថ្ងៃទី 13-14 កុម្ភៈ 2016  សប្តាហ៍ទី 3 គឺ ថ្ងៃទី 27-28 កុម្ភៈ 2016 និងសប្តាហ៍ទី 4 គឺថ្ងៃទី 19-20 មីនា 2016 ដោយចុះទៅទស្សនកិច្ចសិក្សាចំនួន 6 ខេត្ត ដូចជាៈ ខន់កែន ឡឺយ មហាសារខាម នគររាជសីមា ណងខាយ និងឧត្តនថានី។

 

No comments:

Post a Comment