Wednesday, 25 December 2013

អបអរសាទរការទទួលសញ្ញាបត្ររបស់និស្សិតកម្ពុជា ឆ្នាំសិក្សា 2013

កាលពីថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ ២០១៣ សាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្មវិធីទទួលសញ្ញាបត្រសម្រាប់ 
និស្សិត ដែលបានបញ្ចប់ការសិក្សា។ ក្នុងឆ្នាំនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទាន វិស័យអប់រំដល់ 
ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ដែលរៀននៅសាកលវិទ្យាល័យមហាសារខាម បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2 នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន 12 នាក់។ 

ក្រោយពីទទួលសញ្ញាបត្ររួចនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងនិស្សិតកម្ពុជាដែលរៀនទទួលបានលទ្ធល្អ បានមានឱកាសចូលគាល់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថនទៀតផង។ 

ក្នុងឱកាសនេះដែរនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងសាកលវិទ្យាល័យមហាសារខាម ក៏បានចូលរួមអបអរសាទរ និស្សិតដែលបានបញ្ចប់ការសិក្សាដោយបានជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថតរូបរួមគា្នយ៉ាងសប្បាយរីករាយ។


 
 
 



No comments:

Post a Comment