កាលពីថ្ងៃទី 27, 28 មេសា និងថ្ងៃទី 4, 5 ឧសភា ឆ្នាំ 2013 និស្សិតកម្ពុជាអាហារូបកណ៍ព្រះរាជទាន វិស័យអប់រំដល់ព្រះ រាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានរៀបចំការប្រកួតកីឡាមិត្តភាព នៅបរិវេណអគារកីឡា សាកលវិទ្យាល័យមហាសារខាម។
ក្នុងកម្មវិធីការប្រកួតកីឡានេះ និស្សិតអាហារូបករណ៍ព្រះរាជទានបានជ្រើសរើសកីឡា 2 ប្រភេទដើម្បីប្រកួតគឺ កីឡាហ្វូតសល (ផ្នែកបុរស) កីឡាSharing ball (ផ្នែកនារី)។
គោលបំណងនៃការប្រកួតកីឡានេះគឺ ដើម្បីឱ្យនិស្សិតរឹតចំណងមិត្តភាព មានសកម្មភាព និងសាងអនុស្សាវរីយ៍ល្អៗ ជាមួយ គ្នា ជាពិសេសគឺ លេងកីឡាដើម្បីសុខភាព។
No comments:
Post a Comment