កម្មវិធីទទួលសា្វគមន៍នេះ ត្រូវបានរៀបចំឡើងដោយសារគម្រោងការអាហារូបករណ៍ព្រះរាជទាន ដល់ព្រះរាជាណាចក្រ កម្ពុជា លើវិស័យអប់រំដែលគ្រឹះសា្ថនសិក្សានៅក្នុងប្រទេសថៃបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ដើម្បីបន្ត ការសិក្សា ថ្នាក់មធ្យមសិក្សា បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ហើយសាកលវិទ្យាល័យ មហា សារខាមបានមាន កិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធិការរៀនភាសាថៃមូលដ្ឋានគ្រឹះសម្រាប់សិស្ស និស្សិតកម្ពុជាដែល ទទួលបានអាហារូបករណ៍ ព្រះរាជទាន ប្រចាំឆ្នាំសិក្សា ២០១៣ ទាំងអស់ចំនួន ១៦៤ នាក់។
គោលបំណងនៃការរៀបចំកម្មវិធីរៀនភាសាថៃមូលដ្ឋានគ្រឹះនេះគឺដើម្បីឱ្យសិស្ស និស្សិតដែលទទួលបានអាហរូបករណ៍ ព្រះរាជ ទានទាំងអស់ បានសិក្សាស្វែងយល់ និងហ្វឹកហាត់ការប្រើភាសាថៃមូលដ្ឋានគ្រឹះរូមគ្នាដែលមានដូចជាៈ ការសា្តប់ ការនិយាយ ការអាន និងការសរសេរ ព្រមទាំងជាការផ្តល់ឱកាសឱ្យសិស្ស និស្សិត មានបទពិសោធន៍រស់នៅក្នុងប្រទេសថៃ និងជាការ សម្របខ្លួនក្នុងសង្គម ប្រពៃណីយវប្បធម៌របស់ថៃដែលមានការខុសប្លែកពីប្រទេសកម្ពុជា។ សិស្ស និស្សិតកម្ពុជា នឹងបាន សិក្សាស្វែងយល់ពីការរស់នៅរួមគ្នា និងបង្កើនមិត្តភាពរវាងសិស្ស និស្សិតដែលទទួលបានអាហារូបករណ៍ជាមួយ គ្នា ដោយឆ្លង កាត់បទពិសោធន៍ច្រើនយ៉ាង ថែមទាំងបង្កើនភាពជឿជាក់លើខ្លួន៝ឯងនៅពេលដែលទៅសិក្សានៅ តាមគ្រឹះសា្ថន សិក្សារៀងៗ ខ្លូន។
No comments:
Post a Comment