Wednesday, 11 July 2012

ការចែករំលែកចំណេះដឹងរបស់និសិ្សតខ្មែរនៅសាកល.មហាសារខាម

នៅសាកលវិទ្យាល័យមហាសារ៉ាខាម និស្សិតខ្មែរដែលកំពុងសិក្សានៅទីនេះបាននាំគ្នាចាត់ កម្មវិធីមួយឡើង ដែលមានឈ្មោះថា កម្មវិធី ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្នារវាងនិសិ្សតខ្មែរនៅសាកលវីទ្យាល័យមហាសារ៉ាខាម, លើកទី១ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១២នេះក៏ជាសកម្មភាពមួយដែលបានបង្ហាញអោយឃើញពីសាមគ្គីភាព របស់និសិ្សតខ្មែរ ដែលកំពុងសិក្សានៅសាកលវីទ្យាល័យមហាសារ៉ាខាម ក្នុងការចែករំលែកចំណេះដឹងថ្មី ដែលខ្លួន បានសិក្សាកន្លងមកយ៉ាងច្រើនអនេកទៅដល់មិត្តភក្តិនិងនិសិ្សតរៀមច្បងដែលចូលរួមជាមួយក្នុង កម្មវិធីនេះ។ ក្នុងនោះផងដែរដោយមាននិសិ្សតដែលធ្វើការស្ម័គ្រចិត្តចូលរួមធ្វើជាវាគ្មិនក្នុងការចែក រំលែកចំណេះដឹងនេះ។ ដូចជា៖
១.Mr.Nov Sinat  និង Mr.Vong Pisey , ដែលអធិប្បាយលើប្រធានបទ ផលប៉ះពាល់នៃកង្វះជីវជាតិអ៊ីយ៉ូត
២.Mr. Leang Lina , អធិប្បាយលើប្រធានបទ  “New Media”
៣.Miss Chhorn Seyla  និង Miss Chit Naychhan , អធិប្បាយលើប្រធានបទ “The Order of Investment”
៤.Mr. Lon Lavy  និង  Mr.Oung  Sela , អធិប្បាយលើប្រធានបទ
การตรวจสอบร้อยร้าว สารเหตุของโครงสร้างคอนกรีตเสริมเหล็ก
៥.Mr.Seng Touch,  អធិប្បាយលើប្រធានបទ “Green University”(ពេលវេលាខ្លីសម្រាប់បង សេង ទូច)

ការឡើងថ្លែងបើកកម្មវិធីរបស់លោកប្រធាន ជុំ សុផល (រូបខាងស្តាំ) ដោយមានលោកអនុប្រធាន ពេលនោះគឺលោកអ៊ិត វ៉ាន់ដា (រូបខាងឆ្វេង) ធ្វើជាពិធីករក្នុងកម្មវិធី។

លោក នូវ ស៊ីណាត និងលោក វង់ ពិសី កំពុងធ្វើបទបង្ហាញ





លោកលៀង លីណា កំពុងធ្វើបទបង្ហាញពី  New Media ដែលនេះគឺទាក់ទងនឹងអ្វីដែលលោកបាន សិក្សានឹងកំពុងបន្តសិក្សាផងដែរ។ដែលលោកសង្ឃឹមថា ថ្ងៃក្រោយលោកនឹងមានគម្រោង មួយដែលទាក់ទងនឹងការផលិតរឿងភាពយន្តកតុក្តា យកមកបង្ហាញដល់និសិ្សតទាំងអស់គ្នា បានយល់កាន់តែច្បាស់ថែមទៀត។




កញ្ញឈិត នៃឈន ក៏បានផងដែរអធិប្បាយទាក់ទងនឹងការត្រៀមខ្លួនក្នុងការលេងផ្សារភាគហ៌ុន Stock Exchange នៅទីផ្សារភាគហ៌ុន ព្រោះប្រទេសថៃមានទីផ្សារភាគហ៌ុនតាំងពីយូរណាស់ មកហើយ តែប្រទេសកម្ពុជាយើងទើបតែបើកអោយដំណើរការនោះ។



          កញ្ញាឈន សិលា បានអធិប្បាយយ៉ាងក្បោះក្បាយអំពីការដាក់វិនិយោគទុន។



លោកអ៊ុង សិលា បានពីការសាងសង់ផ្លូវ និងបានបញ្ជាក់ផងដែរពីផ្លូវដែលប្រើប្រាស់នៅប្រទេស ជឿនលឿន ហើយអ្វីដែលបានបង្ហាញអោយយើងទាំងអស់គ្នាចាប់អារម្មណ៍នោះគឺ ការសាងសង់ ផ្លូវដែលមានគុណភាព។




លោ លន ឡាវី បានបង្ហាញពីរឿងមួយដែលគួរអោយភ័យខ្លាចនេះគឺ បំណាក់ស្រុតនៃអគ្គារដែល គាត់បានបញ្ជាក់ថា រាល់អគ្គារនិមួៗគឺមានការស្រុតចុះជារៀងរាល់ឆ្នាំ ទៅតាមកំរិតនៃការស្រុត របស់វា។ លោបានបន្ថែទៀតថា៖ ដូចវនេះយើងត្រូវមានការប្រុងប្រយ័ត្ននឹងយល់ពីស្នាមប្រេះ របស់ជញ្ជាំងអគ្គារ ថាតើពេលចង់បានផ្ទះដែលមុំាត្រូវធ្វើដូចម្តេច។ នេះជាសំណួររបស់គាត់ក្រោយ មកគាត់បានអធិប្បាយយ៉ាងក្បោះក្បាយ ។


រូបភាពថតរួមគ្នាជាអនុស្សាវរីយ៍ក្រោយពីប្រកាសបញ្ចប់កម្មវិធីដោយលោក ជុំ សុផល