Friday, 22 March 2013

កម្មវិធីត្រួតពិនិត្យសុខភាពមាត់ធ្មេញនិស្សិតកម្ពុជា 2013

កាលពីថ្ងៃទី 18, 19, 20 ខែ មីនា ឆ្នាំ 2013 នៅអគាររៀនមធ្យម 2 សាលាសាធិតនៃសាកលវិទ្យាល័យមហាសារខាម ដោយផ្នែកទំនាក់ទំនងអន្តរជាតិបានរៀបចំកម្មវិធីថ្វាយព្រះពរ និងត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់និស្សិតកម្ពុជាដែល ទទួលបានអាហារូបករណ៍ព្រះរាជទាន ផ្នែកអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2013។

ក្នុងកម្មវិធី នេះដែរ ទន្តពេទ្យសមសក្តិ ចក្រផៃវង្ស ទីប្រឹក្សាគម្រោងការអាហារូបករណ៍ព្រះរាជទានជាប្រធានក្នុងកម្មវិធីការ ត្រួតពិនិត្យ សុខភាពមាត់ធ្មេញព្រះរាជទាន ដោយមានសាស្រ្តាចារ្យបណ្ឌិត ស៊ុភ័ក្រឆ័យ សម្មាប់ពិតូ សាកលវិទ្យាធិការ នៃសាកលវិទ្យា ល័យមហាសារខាម ថ្លែងសន្ទរកថាបើកកម្មវិធី។

នេះជាឆ្នាំទី 3 ហើយដែលសាកលវិទ្យាល័យមហាសារខាមមានឱកាសបានរៀបចំកម្មវិធីត្រួតពិនិត្យសុខភាពមាត់ធ្មេញព្រះ រាជទានដល់និស្សិតកម្ពុជាដូចជាៈ ការសំអាតធ្មេញកំបោរ ការប៉ះធ្មេញ និងការដកធេញដល់និស្សិតកម្ពុជាដែលទទួលបាន អាហារូបករណ៍ព្រះរាជទាន លើវិស័យអប់រំដល់ព្រះរាជាណាចក្រកម្ពុជា ប្រចាំឆ្នាំសិក្សា 2013 ចំនួន 161 នាក់ រួមទាំង សិស្ស និស្សិត បុគ្កលិក និងប្រជាជនទូទៅទៀតផង។