Sunday, 5 August 2012

សាកលវិទ្យាល័យមហាសារខាម (Mahasarakham University)

Mahasarakham University
ទីតាំងសាកលវិទ្យាល័យមហាសារខាម
41/20 ឃុំខាមរៀង ស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម 44150
ទីតាំងនៅទីរួមខេត្ត
269/2 ផ្លូវណាក់ខនសុវណ្ណ ឃុំតាក់ឡាត ស្រុកមឿង ខេត្តមហាសារខាម 44000
ទូរស័ព្ទលេខៈ  0-4375-4333
ទូរស័ព្ទតុៈ 0-4375-4235
គេហទំព័រៈ www.msu.ac.th អ៊ីម៉ែលៈ info@msu.ac.th
អក្សរកាត់ៈ សមស. MSU  มมส.

សាកលវិទ្យាល័យមហាសារខាម (Mahasarakham University) មានទីតាំង ២ កន្លែង គឺ នៅស្រុកមឿង ខេត្តមហាសារខាម (សាកលចាស់) មានផ្ទៃដី​ ១៩៧ រ៉ៃ និងនៅស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម (សាកល.ថ្មី) មានផ្ទៃដី ២.០៨ Km2   ។ ពីមុនសាកលវិទ្យាល័យ មហាសារខាម គឺជាវិទ្យាល័យអប់រំ ឆ្នាំ ១៩៦៨ បន្ទាប់មកបានក្លាយជាសាកលវិទ្យាល័យ ស៊ីណាក់គ្រិនវិរ៉ូតមហាសារខាម ឆ្នាំ ១៩៧៤ រហូតបានក្លាយជា​ សាកលវិទ្យាល័យមហាសារខាម នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានចុះឈ្មោះក្លាយជាសាកលវិទ្យាល័យរដ្ឋ លំដាប់ទី ២២ នៃប្រទេសថៃ។

ចំណាត់ថ្នាក់សាកលវិទ្យាល័យ
ការចាត់លំដាប់ដោយគេហទំព័រ Webometrics ដែលបានរៀបចំឡើងដើម្បីលើកទឹកចិត្តការអភិឌ្ឍន៍របស់សា្ថប័នផ្សេងៗ រួចធ្វើការផ្សាព្វផ្សាយក្នុងគេហទំព័រ និងជាការចាប់ផ្តើមគាំទ្រក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងពិភពលោក ដោយ ចង់បង្ហាញពីបរិមាណ និងគុណភាពរបស់សា្ថប័ន ហើយមានឧបករណ៍វាស់ស្ទង់ផ្សេងៗ ក្នុងការវាយតម្លៃលទ្ធផល ការសា្រវ ជ្រាវរបស់សា្ថប័ន។ គេហទំព័រ Webometrics បានចាត់លំដាប់ ២ ដងក្នុង ១ ឆ្នាំ ក្នុងខែមករា និងកក្កដា ក្នុងពេលថ្មីៗ នេះ ខែកក្កដា ឆ្នាំ ២០១១ សាកលវិទ្យាល័យមហាសារខាមស្ថិតនៅក្នុងលំដាប់លេខ ១,១០១ ទូទាំងពិភពលោក លំដាប់លេខ ២៦ ក្នុងអាស៊ីអាគ្នេយ៍ លំដាប់លេខ ១៣ នៃសាកលវិទ្យាល័យក្នុងប្រទេសថៃ។

និមិត្តសញ្ញាសាកលវិទ្យាល័យមហាសារខាម
និមិត្តសញ្ញា MSU

ព្រះធាតុណាឌូនៈ គុណធម៌ អំពើល្អ
ខ្សែសីម៉ាព័ទ្ធជុំវិញៈ គតិបណ្ឌិត
ពន្លឺរង្សីៈ ភាពរីកចម្រើន
ក្បាច់ៈ គតិបណ្ឌិត និងមរតកវប្បធម៌ឦសាន
សរុបៈ ការរីកចម្រើនរុងរឿងដែលមានឥទ្ធិពលមកពីចំណេះដឹង និងវប្បធម៌ គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់ភូមិភាគឦសាន។
 ពាក្យស្លោកសាកលវិទ្យាល័យ
"พหูนํ ปณฺฑิโต ชีเว" មានន័យថា អ្នកមានប្រាជ្ញាជាទីពឹងរបស់មហាជន។



ពណ៌ប្រចាំសាកលវិទ្យាល័យមហាសារខាម
ពណ៌ប្រចាំ សមស.

ពណ៌លឿងៈ មានន័យថា ការរីកចម្រើនរុងរឿង ភាពស្រស់ស្អាត ភាពសំបូរហូរហៀរ
ពណ៌ប្រផេះ មានន័យថា គំនិត ឬប្រាជា្ញ

ពណ៌លឿងប្រផេះ មានន័យថា ការមានប្រាជ្ញា និងគំនិតវិជ្ជមាន គឺនាំឆ្ពោះទៅកាន់ការរីកចម្រើនរុងរឿង។



  
ដើមឈើ ឬផ្កាប្រចាំសាកលវិទ្យាល័យមហាសារខាម
ផ្កាលឿងរាជ ឬរាជព្រឹក្ស
ផែនទីសាកលវិទ្យាល័យមហាសារខាម 
ផែនទី សមស.

វីដេអូណែនាំពីសាកលវិទ្យាល័យ