រចនាសម្ព័ន្ធរបស់ "សកសស." អណត្តិទី 1 & 2 ឆ្នាំ 2010 & 2011
Wednesday, 29 June 2011
រចនាសម្ព័ន្ធរបស់សមាគម
Tuesday, 28 June 2011
ជូនពរធារ៉ា
ហួរ ធារ៉ាជានិស្សិតកម្ពុជាទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រីសិរិថន ជំនាន់ទី ២ សាកលវិទ្យាល័យ មហាសារ៉ាខាម រៀនផ្នែក វិស្វករ។ ដោយសារតែមាន បញ្ហាខាង ផ្នែកសុខភាពទើបគាត់បង្ខំចិត្តព្យួរ ឈ្មោះការសិក្សាមួយរយះសិន ដើម្បីទៅសម្រាក ព្យាបាលខ្លួននៅស្រុកខ្មែរ។ ព្រោះគាត់បាន ចំណាយពេលមួយរយះ សម្រាប់ព្យាបាល នៅស្រុកថៃដែរ ប៉ុន្តែហាក់ដូចជាពុំទទួល បានលទ្ធផល ល្អសោះ។ មុនថ្ងៃត្រឡប់ទៅស្រុក កំណើត ១ ថ្ងៃ សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ ម្ចាស់ ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារ៉ាខាម បានកោះហៅសមាជិកក្នុងក្រុមមកប្រជុំ និងជូនដំណើរគាត់។ ដោយការគោរពស្រលាញ់គ្នា ការសាមគ្គីគ្នា និងការចេះចែករំលែក សមាគម និងសមាជិកទាំងអស់បានចូលរួមជាថវិការបន្តិចបន្តួចទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីជួយ សម្រួលក្នុងការធ្វើដំណើររបស់គាត់។ គាត់បានចេញដំណើរកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១១ ដោយមានលោកគ្រូ សិស្សច្បងនៅដេប៉ាតឺម៉ង់វិស្វកម្ម និងលោក ជុំ សុធារស លោកសាត សេងហន លោកអ៊ិត វណ្ណដាដែលជានិស្សិតកម្ពុជាជាអ្នកជូនដំណើរទៅដល់ព្រំដែន ខ្មែរ ថៃ ច្រកប៉ោយប៉ែត។
សមាគម និងសមាជិកទាំងអស់បានចូលរួមជាថវិកាដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់គាត់
Wednesday, 22 June 2011
Monday, 20 June 2011
ត្រួតពិនិត្យសុខភាពមាត់ធ្មេញ
មកដល់មិនបានប៉ុន្មានថ្ងៃផង សាកលវិទ្យាល័យមហាសារ៉ាខាមបានរៀបចំការត្រួតពិនិត្យសុខភាពមាត់ ធ្មេញឱ្យដល់និស្សិតកម្ពុជាជំនាន់ទី ៤ ។ ព្រោះសាកលវិទ្យាល័យបានគិតថាសុខភាពមាត់ធ្មេញវាមាន សារៈសំខាន់ណាស់ដល់និស្សិតគ្រប់រូប។
Sunday, 19 June 2011
បុណ្យខួបសាកលវិទ្យាល័យមហាសារ៉ាខាម
សាកលវិទ្យាល័យមហាសារ៉ាខាមតែងតែធ្វើបុណ្យខួបជារឿងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរពួកយើងក្នុងនាមជានិស្សិតកម្ពុជាទទួល អាហារូបករណ៍ ម្ចាស់ក្សត្រីសិរិនថនក៏បានចូលរួមដែរ ដូចជាៈ ការតាំងពិព័ររូបភាព ការធ្វើម្ហូប ការសម្តែងអំពីសិល្បះវប្បធម៌ជាដើម។ ទាំងគឺជាឱកាសដ៏ល្អមួយ ដែលនិស្សិតកម្ពុជាបានបង្ហាញពីអ្វីដែលជាលក្ខណះខ្មែរ។
CASS-MSU បានសរសេរជាលិខិតជូនពរ និង វត្ថុអនុស្សាវរីយ៍ ដល់សាកលវិទ្យាធិការក្នុងឱកាសបុណ្យខួបសាលា
ប្រុសស្អាតប្រចាំមហាវិទ្យាល័យគណនេយ្យ
សូមចូលរួមអបអរសាទរចំពោះលោក ខុន សីហាក់ និស្សិតកម្ពុជាជំនាន់ទី ៤ បានទទួលតំណែងជាប្រុសសា្អតប្រចាំមហាវិទ្យាល័យគណនេយ្យ សាកលវិទ្យាល័យមហាសារ៉ាខាម ដែលត្រូវបានគេរៀបចំឡើងនៅថ្ងៃ សៅរ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១១ នៅអាគារកីឡា។
Subscribe to:
Posts (Atom)